khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា 
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០)  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​តាមប្រពៃណីព្រះពុទ្ធសាសនា ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ត្រូវជាម្តាយក្មេកឯកឧត្តម ម៉ម ប៊ុន នាង នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ២២២  ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសមាជិក សមាជិកាព្រឹទ្ធសភា  អ្នកមុខអ្នកការ និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសាររបស់មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា និងមានប្រារព្ធពិធី ក្រុងពាលី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មវិសេសទេសនា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail